ឯកឧត្តមបណ្ឌិត មុឹង មករា ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់អោយតំណាងយកអំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនិង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនីជូនដល់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម លី ហ៊ុយ អនុប្រធានអចិន្ត្រៃយ៍ សមាគមយុវជនក្រុម៨ និង ឯកឧត្ដម អ៊ុំ ឫទ្ធី អនុប្រធានសមាគមក្រុម៨ ព្រមទាំងសហការី តំណាង ឯកឧត្ដមបណ្ឌិត ម៉ឹង មករា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមយុវជនក្រុម៨ ដែលបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី រួមមាន: សម្លៀកបំពាក់កីឡាចំនួន ៥០០ឈុត ទឹកសុទ្ធកម្ពុជាចំនួន ៥០០កេស មីចំនួន ១៣៨កេស អង្ករចំនួន ២តោន ( ១១០បេ )ទឹកផ្លែឈើចំនួន ១១០កេស ត្រីខចំនួន ១១០យួ ទឹកត្រីចំនួន ១១០យួ ទឹកស៊ីអុីវចំនួន ១១០យូ ជូនដល់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីប្រើប្រាស់តាមតម្រូវការ ក្នុងការចូលរួមចំណែក ឧបត្ថម្ភ-គាំទ្រ ដល់អង្គភាពក៏ដូចជាទុកប្រើប្រាស់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំព្រមទាំងក្រុមការងារទាំងអស់ ជួបតែពុទ្ធពរ ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ។

វិថីនៃព័ត៌មាន: