ឯកឧត្តម ហ៊ុន សុខា អមដំណើរ ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា ដឹកនាំគណប្រតិភូចូលរួមជាគណអធិបតី ក្នុងពិធីប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាពិសេសចំនួន ៤៥៥នាក់ ក្នុងខេត្តកណ្តាល

ពីធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាពិសេស ៤៥៥នាក់ ដែលជាអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងនានា ក្នុងមូលដ្ឋានថ្នាក់ឃុំសង្កាត់ ថ្នាក់ក្រុង/ស្រុក និងថ្នាក់ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត,  ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត, ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល,  ឯកឧត្តម នូ សាខន សមាជិកគណៈកម្មាធិការកណ្តាល អនុគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល និងជាប្រធានគណៈប្រចាំការគណៈបក្សខេត្តកណ្តាល និងគណៈប្រតិភូជាច្រើនរូបទៀត ដោយមានការចូលរួមពីអតីតសមាជិក-សមាជិកា ចំនួន៤៥៥នាក់ មកពីគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែរស្រលាញ់ជាតិផងដែរ។

ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់សមាជិកទាំងអស់ថា៖ សមាជិកថ្មីយើងបានត្រឡប់មកផ្ទះចាស់របស់យើងវិញ ហើយរួមគ្នាបន្តរក្សាសន្តិភាពក្រោមម្លប់សន្តិភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានខិតខំកសាងពីបាតដៃអត់ម្រាម រហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ ​និងបន្តទៅមុខជារៀងរហូត។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នា ដូចសព្វថ្ងៃនេះ បងប្អូនចង់ធ្វើដំណើរកម្សាន្តទៅទីណាក៏បាន គ្មានការកាប់សម្លាប់ និងគ្មានតំបន់មួយណាដែលប្រឈមនឹងគ្រោះថ្នាក់ពីសត្រូវផ្សេងៗដូចពេលដែលប្រទេសគ្មានសន្តិភាព មុនឆ្នាំ១៩៩៨ បាននោះឡើយ។ ឯកឧត្តមបន្តថា ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាជន មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការបំផ្លិចបំផ្លាញប្រទេសជាតិ ប្រឆាំងនឹងការអភិវឌ្ឍន៍ប្រទេសជាតិ។

សមាជិក-សមាជិកាទាំង៤៥៥នាក់មកពីគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ អតីតគណបក្សសង្គ្រោះជាតិ គណបក្សខ្មែរស្រលាញ់ជាតិ កម្លាំងជាតិសូមសម្តែងនូវភាពស្មោះត្រង់អស់ពីដួងចិត្ត គោរពតាមគោលការណ៍ អនុវត្តដោយឈរ លើមាគ៌ាដឹកនាំរបស់គណបក្ស មានឧត្តមគតិស្នេហាជាតិ មាតុភូមិ បំរើប្រជាពលរដ្ឋ និងតំកល់ផលប្រយោជន៍ ជាតិជាធំ និងសូមធ្វើការប្តេជ្ញាចិត្ត ប្រកាសដើរចេញពីបក្សទាំងអស់នោះ និងប្រកាសថ្កោលទោសប្រឆាំងដាច់អហង្ការចំពោះការញុះញុង បង្កចលាចលសំដៅបំផ្លាញសមិទ្ធផល និងបំភ្លៃការពិតចំពោះការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

 

វិថីនៃព័ត៌មាន: