មន្ត្រីរាជការខេត្តកណ្ដាល នាំយកបច្ច័យមកប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តខេមររាជការាម ហៅវត្តប៉ាកណាម ស្ថិតនៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជការ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាននាំយកបច្ច័យមកប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តខេមររាជការាម ហៅវត្តប៉ាកណាម ស្ថិតនៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ទុកសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃ និងសាងសង់សមិទ្ធផលនានាក្នុងវត្ត។ នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការ ក៏បានចុះពិនិត្យវឌ្ឍនភាពសមិទ្ធផលនានា ដែលកំពុងកសាងនៅក្នុងបរិវេណវត្តផងដែរ។

វិថីនៃព័ត៌មាន: