ឆ្នាំ២០២៤ គឺជាឆ្នាំលេចធ្លោក្នុងការសម្រចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែ ១ លាន TEUs

រដ្ឋបាលខេត្ដព្រះសីហនុ និងរដ្ឋបាលកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ រៀបចំពិធី អបអរសាទរការសម្រចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ១លាន TEUs នៅទីលានចំណតផែកុងតឺន័រ កំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ។

ថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចទាំងទ្វេរ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែរួមចំណែកគាំទ្រដល់ខេត្តព្រះសីហនុ ដោយបានផ្តល់នូវជំនួយកិច្ចសហប្រតិបត្តិការ ព្រមទាំងការគាំទ្រនានា សម្រាប់ដំណើរការដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងខេត្ត ពិសេសការអភិវឌ្ឍនិងប្រែក្លាយសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យទៅជាកំពង់ផែខ្នាតអន្តរជាតិដ៏មានសក្តានុពលរបស់កម្ពុជា។ “ការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុចំនួន ១លានTEUs ស្របពេលដែលប្រជាជនកម្ពុជាកំពុងរស់នៅជាមួយនឹងផ្ការីកនៃសន្តិភាព និងផ្លែផ្កាពីសន្តិភាព ដែលនាំមកនូវភាពរីកចម្រើនប្រកបដោយសុខុដុមនីកម្ម និងផលជាវិជ្ជមានដល់ប្រជាពលរដ្ឋគ្រប់រូប។ ចរន្ដដឹកជញ្ជួនតាមកំពង់ផែមានការកំណើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ឆ្នាំ២០២៤ នេះ គឺជាឆ្នាំលេចធ្លោ និងជាប្រវត្ដិសាស្ដ្រដែលកើនឡើងជិត ៣០ភាគរយ ។ នេះ គឺជាការបញ្ជាក់ពី ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ឯកឧត្តម បន្ដថា សូមចូលរួមអបអរសាទរខួបលើកទី៧១ (១៩៥៣-២០២៤) នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ។ “កម្ពុជា និងជប៉ុន បេ្តជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ ថាមពល ការអភិវឌ្ឍន៍ ឌីជីថល ការបោសសម្អាតមីន និងសុខភាពសាធារណៈ។ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែរួមចំណែកគាំទ្រដល់ខេត្តព្រះសីហនុ ដោយបានផ្តល់នូវជំនួយកិច្ចសហប្រតិបត្តិការ ព្រមទាំងការគាំទ្រនានា សម្រាប់ដំណើរការដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងខេត្ត រួមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ជាពិសេសការអភិវឌ្ឍនិងប្រែក្លាយសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យទៅជាកំពង់ផែខ្នាតអន្តរជាតិដ៏មានសក្តានុពលរបស់កម្ពុជា។
វិថីនៃព័ត៌មាន: