នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចូលរួមសហការរៀបចំ កម្មវិធី “ចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន” ជាមួយសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកណ្ដាល ជូនសមាជិកាសកម្ម ដែលមានអាយុ ៩ឆ្នាំ ដល់ ១២ឆ្នាំ មកពីក្រុងអរិយក្សត្រ ស្រុកល្វាឯមនិងស្រុកកៀនស្វាយ សរុបចំនួន ១២៣នាក់។