ការិយាល័យឧទ្យានជាតិ សហការណ៍ជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង ចុះបង្រ្កាបការលាក់ទុកផល អនុផលធនធានធម្មជាតិ(វល្លិ៍រមៀត) និងឈើប្រណិតសាត្រាវ

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ស៊ឹម ប៉ូលីន ប្រធានការិយាល័យឧទ្យានជាតិ បានដឹកនាំមន្រ្តី សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសេកុង ធ្វើការចុះបង្រ្កាបការលាក់ទុកផល អនុផលធនធានធម្មជាតិ(វល្លិ៍រមៀត)ដោយខុសច្បាប់មួយកន្លែង(អញ្ញាតជន) មាននិយាមកាលេខ( 650178-1560322)និងគំនរឈើមួយកន្លែងផ្សេងទៀត(អញ្ញាតជន) ក្នុងរបងផ្ទះប្រជាពលរដ្ឋ មាននិយាមកាលេខ(650173-1560630) ស្ថិតក្នុងភូមិសាស្រ្តភូមិ ចន្ទុតូច ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញារង ជា សុភ័ក្រ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង  អាជ្ញាធរបានប្រមូលយកវល្លិ៍រមៀតចំនួន៨៧ការ៉ុង ស្មើនិង៤៣៥០គីឡូក្រាម  និងឈើប្រណិតសាត្រាវ ចំនួន៤៧សន្លឹក ដែលមានមុខកាត់០,០៥×០,៦០×២ម៉ែត្រចំនួន៣សន្លឹក ០,០៥×០,៥០×២ម៉ែត្រចំនួន១៨សន្លឹក ០,០៥×០,៤០×២ម៉ែត្រចំនួន២៧សន្លឹក សរុបទាំងអស់ស្នើនឹង២,១៦០០ម៉ែត្រគូប យកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិវីរៈជ័យ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

វិថីនៃព័ត៌មាន: