ថៃរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្ត ដែលឆ្លងកាត់សា្ពនមិត្តភាពកម្ពុជា-ថៃ

ភាគីថៃនឹងរក្សាគោលការណ៍មិនយកកម្រៃសេវា ចំពោះយានយន្តដែលឆ្លងកាត់ស្ពាន​មិត្តភាព​កម្ពុជា​-ថៃ (ស្ទឹងបត់-បាង​ណង​អៀង) ស្របតាមការស្នើសុំរបស់ភាគីកម្ពុជា ដើម្បី​កម្ពស់​ដល់​ការ​នាំ​ទំ​និញចេញ-ចូលទំនិញរវាងប្រទេសទាំងពីរ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ស៊ុរិយៈ ជឹងរុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៤ នេះ បានពិភាក្សា​លើ​ការ​គ្រប់គ្រង ថែទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) តាមរយៈ​ ប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ​នៃ​ក្រសួង​ទាំងពីរ បន្ទាប់ពីទទួលបានអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

វិថីនៃព័ត៌មាន: