កាស៊ីណូ សុខ គីមម៉េង ព្រំដែនវៀតណាម កំពុងដំណើរការជនជាតិវៀតណាម និងពលរដ្ឋខ្មែរ ចូលទៅលេងល្បែងស៊ីសងដោយសេរី!
ខេត្តកំពត៖ កាស៊ីណូ សុខ គីមម៉េង នៅខេត្តកំពត ហាក់ជាទីពេញនិយមជនជាតិខ្មែរ និងពលរដ្ឋវៀតណាម ចូលលេងល្បែងស៊ីសងជាច្រើនប្រភេទ តែម្ចាស់ទីតាំងនៅតែអាចកំពុងបើកដំណើរការទទួលពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងបានយ៉ាងរលូនជារៀងរាល់ថ្ងៃ ។ ការិយាល័យ៖ 0762223227 យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាម បាននាំចូលទៅលេងមកទាល់នឹងពេលនេះ មិនទាន់មានឃើញអាជ្ញាធរ និងឬសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកកំពង់ត្រាច ខេត្តកំពត ចុះមកអនុវត្តតាម សេចក្តីសម្រេចលេខ ១១០ សសរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការកំណត់ទីតាំងនៃតំបន់ហាមឃាត់សម្រាប់ប្រតិបត្តិការកាស៊ីណូ បានចុះហេត្ថលេខានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងសេចក្តីសម្រេច៖ប្រការ១ ត្រូវបានកំណត់ទីតាំងជាក់ស្តែងនៃតំបន់ហាមឃាត់ សម្រាប់ប្រតិបត្តិការកាស៊ីណូនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឲ្យកាន់តែសម្បូរបែបផ្សេងលើ ផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចសម្រាប់ការបម្រើវិស័យទេសចរណ៍ វិស័យកម្មន្តសាល ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស…
លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង បើកដៃឱ្យល្បែងស៊ីសងអនឡាញបើកលេងនៅក្នុងមូលដ្ឋាន ឃុំត្រពាំងគង ស្រុកសំរោងទង ដើម្បីទទួលបានជាផលប្រយោជន៍ណាមួយ ឬខ្លាចអំណាចម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ មិនហ៊ានចាត់កម្លាំងចុះបង្ក្រាបឱ្យបានទាន់ពេលវេលា?
ខេត្តកំពង់ស្ពឺ ៖ ពលរដ្ឋលើកឡើងថា! តើហេតុអ្វីបានជាលោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង គ្មានវិធានការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន ឬភ្លេចបទបញ្ជាសម្តេចធិបតី?
ល្បែងស៊ីសងអនឡាញ កំពុងបើកដំណើរការយ៉ាងរលូន ក្នុងមូលដ្ឋានរបស់លោក យី វណ្ណដា ជាអធិការ នៅផ្លូវ២១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
តើមានបញ្ហាអ្វីនៅពីក្រោយបញ្ហាល្បែងស៊ីសងអនឡាញកើតមានឡើងនៅក្នុងមូលដ្ឋាន អាជ្ញាធរមូលដ្ឋានមិនដឹង? ជាក់ស្តែងទីតាំងល្បែងស៊ីសងអនឡាញស្ថិតនៅផ្លូវលេខ២១០ ភូមិថ្មី សង្កាត់តាខ្មៅ
ប្រជាពលរដ្ឋមានតែសង្ឃឹមថាថ្នាក់ដឹកនាំនៃខេត្តកណ្ដាល នឹងមានវិធានការប្រកបដោយប្រសិទ្ធភាព ចំពោះល្បែងស៊ីសងតាមអ៉ីនធឺណេតក្នុងមូលដ្ឋានស្រុកស្អាង
ល្បែងអនឡាញស៊ីសងច្រើនប្រភេទដូចជា ឆ្នោត ឡូតូ ឬជល់មាន់ កំពុងដំណើរការជាចំហនៅ តាមភូមិនានាក្នុងស្រុកស្អាង ខេត្តកណ្ដាល យ៉ាងគគ្រឹកគគ្រេង ដែលភាពអាណាធិបតេយ្យនៅក្នុងវង់ល្បែងអនឡាញទាំងនោះ
បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!
បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!
ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មានករណីក្មេងស្ទាវមួយក្រុម ប្រមាណ១៤នាក់ ជិះម៉ូតូចំនួន ០៧គ្រឿង ប្រដាប់ដោយ ដាវ កាំបិត និងផ្គាក់
លោក ញ៉ែម សំអឿន មិនគួរបណ្តែតបណ្តោយឱ្យរថយន្តដឹកជញ្ជូនបារី សង្ស័យខុសច្បាប់ ចេញតាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៦០១ (ហៅប៉ុស្ដិ៍ភ្នំក្រហម) ដោយសេរី សង្ស័យមន្ត្រីច្រកដេកលក់ទាំងកណ្តាលថ្ងៃ
រតនគិរី៖ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ប្រទះឃើញរថយន្តកែច្នៃ កំពុងដឹកជញ្ជូលបារីឆ្លងដែន ចេញតាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៦០១ (ហៅប៉ុស្ដិ៍ភ្នំក្រហម)
មហាជនសង្ស័យ អតីតរោងចក្រអំពែ នៅក្រុងតាខ្មៅ កំពុង ផលិតបារីក្លែងក្លាយ(ខុសច្បាប់) នាំឱ្យបង្ករគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ និងបាត់បង់ចំណូលពន្ធរដ្ឋ!
ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា អតីតរោងចក្រអំពែ សង្ស័យកំពុងសម្ងំផលិតបារីក្លែងក្លាយដោយខុសច្បាប់ ក្នុងទឹកដីរបស់លោក យី វណ្ណដា ជាអធិការដ្ឋាននគរបាលក្រុងតាខ្មៅ
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជនដៃដល់៤នាក់ រហ័សនាម RSK ដែលដេញកាប់ចាក់គ្នាយ៉ាងអណាធិបតេយ្យ នៅខណ្ឌបឹងកេងកង
ក្រុមក្មេងទំនើងរហ័សនាម RSK ដែលដេញកាប់ចាក់គ្នាយ៉ាងអណាធិបតេយ្យ នៅខណ្ឌបឹងកេងកង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជនដៃដល់៤នាក់
លោកមេឃុំជើងកើប អនុញ្ញាតឱ្យលោក សុខ អាង សាងសង់សំណង់រំលោភលើដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ
ខេត្តកណ្តាល៖ លោក ឌិន ឌីម មេឃុំជើងកើប អនុញ្ញាតឱ្យលោក សុខ អាង សាងសង់សំណង់រំលោភលើដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ ៦ម៉ែត្រ គុណនឹង ១២ម៉ែត្រ នៅលើផ្ទៃដី ១៦ម៉ែត្រការ៉េ នៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង