ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបជាមួយអាជីវករផ្សារ TCC ដើម្បីពិភាក្សារកដំណោះស្រាយ រវាងអាជីករ និងក្រុមហ៊ុនសាងសង់
នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបជាមួយអាជីវករផ្សារ TCC ដើម្បីពិភាក្សារកដំណោះស្រាយ រវាងអាជីករ និងក្រុមហ៊ុនសាងសង់។ ជាលទ្ធផលក្រសួងបានទទួលយកនូវសំណូមពរ និងបានកំណត់នូវវិធានមួយចំនួនដើម្បីដោះស្រាយជូនបងប្អូនអាជីវករទាំងអស់ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធរួមមាន អាជីវករ ក្រុមហ៊ុនសាងសង់ កំពង់ផែស្វយ័តភ្នំពេញ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
#TCC #កអក #MLMUPC #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់