កិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីការងាររៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងអរិយក្សត្រ និងស្រុកល្វាឯម នៅសាលប្រជុំសាលាស្រុកល្វាឯម ខេត្តកណ្តាល
ព័ត៌មានជាតិ

កិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីការងាររៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងអរិយក្សត្រ និងស្រុកល្វាឯម នៅសាលប្រជុំសាលាស្រុកល្វាឯម ខេត្តកណ្តាល

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២៤ ឯកឧត្តម តាំង ម៉េងលាង អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីការងាររៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងអរិយក្សត្រ និងស្រុកល្វាឯម នៅសាលប្រជុំសាលាស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី អាជ្ញាធរស្រុកល្វាឯម អាជ្ញាធរក្រុងអរិយក្សត្រ លោកប្រធានមន្ទីរដែនដី លោក-លោកស្រី ប្រធានការិយាល័យក្រុង-ស្រុក និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។