ទោះមានការលំបាកក៏កងកម្លាំងបន្តផែនការយុទ្ធសាស្រ្តក្នុងការរុករកឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលបានបាត់ដំណឹង រហូតដល់បេសកកម្មនេះទទួលបានជោគជ័យ
ព័ត៌មានជាតិ

ទោះមានការលំបាកក៏កងកម្លាំងបន្តផែនការយុទ្ធសាស្រ្តក្នុងការរុករកឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលបានបាត់ដំណឹង រហូតដល់បេសកកម្មនេះទទួលបានជោគជ័យ

គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៤នេះ ឈានចូលដល់ថ្ងៃទី០៨ អាកាសធាតុមានការប្រែប្រួលឆាប់រហ័ស កាន់តែផ្តល់ការលំបាកដល់បងប្អូនកងទ័ព កងកម្លាំង ក្នុងការរុករក និងសង្គ្រោះ ឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តែទោះជាយ៉ាងណាក៏ដោយក្រសួងការពារជាតិ អគ្គបញ្ជាការកងទ័ពជើងគោក ជាពិសេសយោធភូមិភាគទី៥ នៅតែបន្តផែនការយុទ្ធសាស្រ្តក្នុងការរុករករហូតដល់បេសកកម្មនេះទទួលបានជោគជ័យ។