អាជ្ញាធរខេត្តកណ្តាល អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព សេក បូរិ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិអំពៅព្រៃ ទំនប់៩៤ ដែលបានលង់ទឹកស្លាប់
ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្តាល អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព សេក បូរិ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិអំពៅព្រៃ ទំនប់៩៤ ដែលបានលង់ទឹកស្លាប់

នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព សេក បូរិ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិអំពៅព្រៃ ទំនប់៩៤ ដែលបានលង់ទឹកស្លាប់ ហើយសាកសពរកឃើញនៅយប់ ម៉ោង៩ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

ស្ថិតក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំបំផុត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីអាណិតអាសូរ និងស្រណោះអាឡោះអាល័យជាទីបំផុតជាមួយគ្រួសារសពដែលបានបាត់បង់កូនជាទីស្រឡាញ់ ក្នុងហេតុការណ៍លង់ទឹកនេះ។ ជាមួយគ្នានេះដែរឯកឧត្តមក៏បាននាំយកនូវថវិកាមួយចំនួនចូលរួមរំលែកទុក្ខជូនដល់គ្រួសារសពផងដែរ។