អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញមកច្រានចោលការបំភ្លៃតាមបណ្តាញសង្គមនានា ពាក់ព័ន្ធនឹងជំហររបស់សម្តេច ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា
ព័ត៌មានជាតិ

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញមកច្រានចោលការបំភ្លៃតាមបណ្តាញសង្គមនានា ពាក់ព័ន្ធនឹងជំហររបស់សម្តេច ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា

 

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញមកច្រានចោលការបំភ្លៃតាមបណ្តាញសង្គមនានា ពាក់ព័ន្ធនឹងជំហររបស់សម្តេច ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង បានជូនដំណឹងថា នៅវេលាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ មានគេហទំព័រហ្វេសប៊ុក មួយដែលមានឈ្មោះហៅ «Samdach Seng Ratana 007 (ទូរទស្សន៍សំឡេងមនសិការខ្មែរ)» បានផ្សព្វផ្សាយព័ត៌មានដោយបានសរសេរថា៖ «លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាឲ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធការមិនគាំទ្រគម្រោង CLV …។

«អ្នកនាំពាក្យ សម្តេចក្រឡាហោម ស ខេង សូមបដិសេធ និងចាត់ទុកថា ការផ្សព្វផ្សាយ ព័ត៌មានមិនពិតបែបនេះ គឺជាការបំផ្លើសដើម្បីបម្រើឱ្យគោលបំណងទុច្ចរិតរបស់ខ្លួន ក្នុងការបំបែកបំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសក្នុងចេតនា បង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យទាក់ទងនឹងជំហររបស់ សម្តេចក្រឡាហោម ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងធ្វើការដឹកនាំប្រទេស និងការការពារផលប្រយោជន៍ជាតិ និងប្រជាជន»។ នេះបើតាមសេចក្តីបដិសេធ។

អ្នកនាំពាក្យ សម្តេចក្រឡាហោម ស ខេង យល់ឃើញថា មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេសតែងតែបានប្រើប្រាស់វិធីសាស្ត្រដដែលៗបង្កប់ដោយល្បិចកលពុតត្បុតនេះ អស់រយៈពេលជា ច្រើនឆ្នាំមកហើយ ក្នុងការប៉ុនប៉ងបំបែក បំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។ តែទោះជាយ៉ាងនេះក្តី ក៏គណបក្សប្រជាជនកម្ពុជា នៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុង តាមរយៈការតម្កល់ឧត្តមប្រយោជន៍រួមក្នុងបុព្វហេតុជាតិ និងប្រជាជន។

នៅក្នុងករណីនេះ កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៤ នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ សម្តេចក្រឡាហោម ស ខេង ក៏បានធ្វើការគូសបញ្ជាក់រួចហើយ និងក៏បានធ្វើការអំពាវនាវផងដែរ ដល់សមាជិក សមាជិការបស់គណបក្ស ប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ដែលព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ដោយមិនគិតអំពី ផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន ដែលធ្លាប់ទទួលរងគ្រោះ និងហែលឆ្លងទុក្ខលំបាកវេទនារាប់មិនអស់រួចមកហើយ នៅក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា នៃល្បែងនយោបាយលាបពណ៌ ញុះញង់ និងបំបែកបំបាក់៕