បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ចំនួន ១៤រូប នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សភ្លៀងទៀន និងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ចំនួន ១៤រូប នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សភ្លៀងទៀន និងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានប្រកាសគាំទ្រនៅកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម និងបានចូរលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន។
ការស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈឯកឧត្តម ហែម ប្រសើរ ប្រធានក្រុមការងារចុះជួយកសាងពង្រីកសមាជិកគណក្សនៅតាមមូលដ្ឋានរាជធានីខេត្ត នៃគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់របស់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤