លោក ខេង យ៉ារី ប្រធានសមាគមក្លឹបអ្នកកាសែតឯករាជ្យ និងសមាជិក ផ្ញើសាររំលែកទុក្ខជូនលោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង គង់ សំអុល
ព័ត៌មានជាតិ

លោក ខេង យ៉ារី ប្រធានសមាគមក្លឹបអ្នកកាសែតឯករាជ្យ និងសមាជិក ផ្ញើសាររំលែកទុក្ខជូនលោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង គង់ សំអុល

នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ខេង យ៉ារី ប្រធានសមាគមក្លឹបអ្នកកាសែតឯករាជ្យ និងសមាជិក ផ្ញើសាររំលែកទុក្ខជូនលោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង គង់ សំអុល។

ថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមក្លឹបអ្នកកាសែតឯករាជ្យ មានសេចក្តីរន្ធត់ក្ដុកក្ដួល និងសោកស្តាយជាអនេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្ការគង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។