ពិធីប្រកាសសមាសភាពក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា (ក.ស.ព)
ព័ត៌មានជាតិ

ពិធីប្រកាសសមាសភាពក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា (ក.ស.ព)

នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា (ក.ស.ព) បានអញ្ជើញជាអធិបតីក្នុង “ពិធីប្រកាសសមាសភាពក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា (ក.ស.ព)”។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រកាសសមាសភាពក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា (ក.ស.ព) ដែលប្រព្រឹត្តទៅនៅវិមាន ៧មករា ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធានក្រុមការងារ (ក.ស.ព) និង ឯកឧត្តមប្រធានលេខាធិការដ្ឋាន និងក្រុមជំនាញចំណុះ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា (ក.ស.ព) សរុបប្រមាណ ៦២ រូប។
ឯកឧត្តមប្រធាន បានផ្ដល់មតិសំណេះសំណាល ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិកនៃអង្គប្រជុំទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមកិច្ចប្រជុំប្រកាសចាប់ផ្តើមដំណើការនៃ ក.ស.ព. នៃយុវជនគណបក្សប្រជាជនកម្ពុជានាថ្ងៃនេះ។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមប្រធាន ក៏បានផ្ដល់អនុសាសន៍ណែនាំ ឱ្យក្រុមការងារខិតខំប្រឹងប្រែងបំពេញការងារគណបក្ស បន្តជំរុញ និងអនុវត្តផែនការសកម្មភាព ឱ្យបានកាន់តែខ្លាំងក្លាឡើង និងមានប្រសិទ្ធភាព។