កម្លាំងកងរាជអាវុធហត្ថតាមមូលដ្ឋានក្រុង-ស្រុក ទាំង៩ ក្នុងខេត្តកំពង់ស្ពឺ បានចុះតាមវត្តអារាម ដើម្បីការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពុទ្ធិបរិស័ទ្ធ
ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ យោងបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កម្លាំងតាមមូលដ្ឋានក្រុង-ស្រុក ទាំង៩ បានចុះតាមវត្តអារាម ដើម្បីការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពុទ្ធិបរិស័ទ្ធ អញ្ជើញកាន់បិណ្ឌ រាប់បាតព្រះសង្ស ជាពិសេសត្រួតពិនិត្យសុវត្ថិភាពតាមដងផ្លូវ ។