កិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មផែទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ
ព័ត៌មានជាតិ

កិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មផែទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ

ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ​៖​ “ខ្ញុំចង់ឱ្យមានការចូលរួមរៀបចំផែរួមនេះ ជាផែចម្រុះ ទាំងផែទេសចរណ៍ ផែពាណិជ្ជកម្ម និងផែនេសាទ មិនមែនត្រឹមតែជាផែ តែជាការរៀបចំជាដង្ហើមសេដ្ឋកិច្ច សម្រាប់យើងទាំងអស់គ្នានៅក្នុងមូលដ្ឋាន។ យោងតាមស្មារតីនៃការឯកភាពគ្នានាពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ នឹងរៀបចំទស្សនាទានក្នុងការរៀបចំផែនការនេះ”
ប្រសា​សន៍​​ឯកឧត្តមឧបនាយករដ្ឋមន្រ្តីនៅក្នុងកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មផែទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ​ នាថ្ងៃទី៨ ខែ​តុលា ឆ្នាំ​២០២៤។