កិច្ចប្រជុំ ស្តីពី ការបង្កើតគណៈកម្មការសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្តាល
ព័ត៌មានជាតិ

កិច្ចប្រជុំ ស្តីពី ការបង្កើតគណៈកម្មការសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំក្នុងកិច្ចប្រជុំ ស្តីពីការបង្កើតគណៈកម្មការសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអភិបាល-អភិបាលរងក្រុង-ស្រុកទាំង១៣ ផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានសម្រេចបង្កើតក្រុមការងារគណៈកម្មការចំនួន ៥ ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយបញ្ហាដីធ្លីក្នុងភូមិសាស្ត្រខេត្តកណ្ដាលឱ្យមានប្រសិទ្ធភាពខ្ពស់។