ក្មេងទំនើងមួយក្រុមដែលបានជិះម៉ូតូ អូសកាំបិទផ្គាក់ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនកសាងសុំណុំរឿងបញ្ជូនទៅតុលាការចំនួន០៦នាក់
ខេត្តកំពង់ស្ពឺ ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៤:២០នាទី នៅចំណុចផ្សាររាត្រី ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងល្បាតនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដេញតាមក្មេងទំនើងមួយក្រុមដែលបានជិះម៉ូតូ អូសកាំបិទផ្គាក់មានគ្នាប្រហែល១២នាក់ក្នុងនោះកម្លាំងល្បាតបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១ឈ្មោះ វឿន សុខវ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រាំងគគី ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ,ទី២ឈ្មោះ សុីម សារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រាំងគគី ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ,ទី៣ឈ្មោះ ផាន់ ជាវ៉ៃ ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រាំងគគី ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ,ទី៤ឈ្មោះ កែវ សារី ភេទប្រុស អាយុ ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ,ទី៥ឈ្មោះ ឃុម រ៉ាវុធ ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ,និងទី៦ឈ្មោះ រ៉ំ ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រាំងគគី ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។
ដោយចាប់យកវត្ថុតាងបានរួមមាន៖ម៉ូតូចំនួន ០៣គ្រឿង (ម៉ាក Honda ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខ កំពង់ស្ពឺ 1X-4121,ម៉ាក Honda ទឹកមាស សេរីឆ្នាំ២០១៩ ផ្លាកលេខ កំពង់ស្ពឺ 1Q-3381,ម៉ាក់ Honda ពណ៌ខ្មៅ សេរី ឆ្នាំ២០២៤ ផ្លាកលេខ កំពង់ស្ពឺ 1Z-9382),ទូរស័ព្ទ ចំនួន ០៥គ្រឿង និងកាំបិត ផ្គាក់ ចំនួន ០១ដើម។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ នៃកងរាជអាវុធហត្ថរាជខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់៕