ឯកឧត្តម សុខ សូកេន បានអញ្ជើញចូលរួមក្នុងពិធីបើកផ្លូវការ មហោស្រពមិត្តភាព កម្ពុជា-ចិន ឆ្នាំ២០២៤
សៀមរាប ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានអញ្ជើញចូលរួមក្នុងពិធីបើកផ្លូវការ មហោស្រពមិត្តភាព កម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។