សេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា ស្តីពី ការផ្សព្វផ្សាយថ្មីៗតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹង ឧកញ៉ា
សេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា ស្តីពី ការផ្សព្វផ្សាយថ្មីៗតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹង ឧកញ៉ា នៅកម្ពុជារបស់បុគ្គល ឬអង្គភាពព័ត៌មានមួយចំនួនដែលនាំឱ្យមានការវាយប្រហារ ឬយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរព្រមទាំងកិត្តិយសរបស់គោរមវន្តផ្សេងទៀតដែលមិនបានជាប់ពាក់ព័ន្ធឬបង្កបញ្ហាណាមួយនោះ។
សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា សមាគមឧកញ៉ាកម្ពុជាគឺជា ស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា និងការពារផលប្រយោជន៍ស្របច្បាប់ និងកិត្តិយសរបស់ ឧកញ៉ា ជាសមាជិកនិងមានគោលបំណង ទស្សនវិស័យ និងបេសកកម្មច្បាស់លាស់។ ទន្ទឹមនឹងនេះដែរ សមាគមឧកញ៉ាកម្ពុជា កំពុងសិក្សាលទ្ធភាពក្នុងការចាត់វិធានការផ្លូវច្បាប់លើបុគ្គលមួយចំនួនដែលយកងារជា ឧកញ៉ា ទៅប្រព្រឹត្តខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមវន្តជាឧកញ៉ាដទៃទៀត។