អនុក្រឹត្យ ស្តីពី ការទទួលស្គាល់សាកលវិទ្យាល័យឌីជីថលកម្ពុជា
ព័ត៌មានជាតិ

អនុក្រឹត្យ ស្តីពី ការទទួលស្គាល់សាកលវិទ្យាល័យឌីជីថលកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការទទួលស្គាល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រេច
មាត្រា១..
ត្រូវបានទទួលស្គាល់គ្រឹះស្ថានឧត្តមសិក្សាឯកជនមួយដែលមានឈ្មោះថា សាកលវិទ្យាល័យឌីជីថលកម្ពុជា សរសេរជាអក្សរកាត់ថា ស.ខ.ក. និងជាភាសាអង់គ្លេសថា DIGITAL UNIVERSITY OF CAMBODIA សរសេរជាអក្សរកាត់ថា DUC។
មាត្រា២ ..
ស.ខ.ក. ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន មានអាសយដ្ឋានស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា។
មាត្រា៣..
ស.ខ.ក. ធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រនិងបរិញ្ញាបត្ររង ដែលមានមហាវិទ្យាល័យចំនួន៥ និងមានរចនាសម្ព័ន្ធដូចខាងក្រោម៖

១- មហាវិទ្យាល័យឧស្សាហកម្មឌីជីថល
ក- ដេប៉ាតឺម៉ង់ក្រាហ្វិកឌីហ្សាញ – មុខជំនាញក្រាហ្វិកឌីហ្សាញ។
ខ- ដេប៉ាតឺម៉ង់ទីផ្សារឌីជីថល
– មុខជំនាញទីផ្សារឌីជីថល។
គ- ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយសង្គម
– មុខជំនាញប្រព័ន្ធផ្សព្វផ្សាយសង្គម។

២- មហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រនយោបាយ
ក- ដេប៉ាតឺម៉ង់នីតិសាស្ត្រ
– មុខជំនាញនីតិសាធារណៈ
– មុខជំនាញនីតិឯកជន
– មុខជំនាញនីតិពាណិជ្ជកម្មអន្តរជាតិ។
ខ- ដេប៉ាតឺម៉ង់រដ្ឋបាលសាធារណៈ
– មុខជំនាញរដ្ឋបាលសាធារណៈ។
គ- ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយោបាយ
– មុខជំនាញវិទ្យាសាស្ត្រនយោបាយ។

៣- មហាវិទ្យាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ
ក- ដេប៉ាតឺម៉ង់ក្សេត្រសាស្ត្រនិងសាកវប្បកម្ម
– មុខជំនាញក្សេត្រសាស្ត្រនិងសាកវប្បកម្ម។
ខ- ដេប៉ាតឺម៉ង់សេដ្ឋកិច្ចកសិកម្ម
– មុខជំនាញសេដ្ឋកិច្ចកសិកម្ម។
គ- ដេប៉ាតឺម៉ង់អភិវឌ្ឍន៍ជនបទ – មុខជំនាញអភិវឌ្ឍន៍ជនបទ។

៤- មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម
ក- ដេប៉ាតឺម៉ង់វិស្វកម្ម – មុខជំនាញវិស្វកម្មសំណង់ស៊ីវិល។
ខ- ដេប៉ាតឺម៉ង់ស្ថាបត្យកម្ម – មុខជំនាញស្ថាបត្យកម្ម។ –
គ- ដេប៉ាតឺម៉ង់រចនាផ្ទៃខាងក្នុង – មុខជំនាញរចនាផ្ទៃខាងក្នុង។
៥- មហាវិទ្យាល័យភាសាអង់គ្លេស
ក- ដេប៉ាតឺម៉ង់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច
– មុខជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច។
ខ- ដេប៉ាតឺម៉ង់អប់រំភាសាអង់គ្លេស – មុខជំនាញបង្រៀនភាសាអង់គ្លេស។
គ- ដេប៉ាតឺម៉ង់ភាសាអង់គ្លេសសម្រាប់ការបកប្រែ – មុខជំនាញភាសាអង់គ្លេសសម្រាប់ការបកប្រែ។
ក្នុងករណីចាំបាច់ដែល ស.ខ.ក. ផ្លាស់ប្តូរទីតាំង បង្កើតសាខាថ្មី មហាវិទ្យាល័យថ្មី ដេប៉ាតឺម៉ង់ថ្មី មុខជំនាញថ្មី កម្រិតបណ្តុះបណ្តាលថ្មី ឬរៀបចំរចនាសម្ព័ន្ធមហាវិទ្យាល័យថ្មី ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា។ មាត្រា៤..
ស.ខ.ក. មានក្រុមប្រឹក្សាភិបាលមួយ ដើម្បីត្រួតពិនិត្យនិងសម្រេចលើគោលនយោបាយ ផែនការអភិវឌ្ឍ កម្មវិធីសិក្សា និងការងារបច្ចេកទេសពាក់ព័ន្ធផ្សេងៗទៀត។ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងជាក់ស្តែងនៃ ស.ខ.ក. ត្រូវកំណត់ដោយក្រុមប្រឹក្សាភិបាល និងមានការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា។

មាត្រា៥..
សាកលវិទ្យាធិការនៃ ស.ខ.ក. មានភារកិច្ចដូចខាងក្រោម៖
– ទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងការគ្រប់គ្រង ស.ខ.ក. និងធានាឱ្យមានសុវត្ថិភាពនិងសណ្តាប់ធ្នាប់ សង្គម
– ទទួលខុសត្រូវក្នុងការជ្រើសរើសនិស្សិត ការទទួលនិស្សិតឱ្យចូលរៀន និងការបញ្ចប់ការសិក្សា ស្របតាម
កម្មវិធីសិក្សារបស់ ស.ខ.ក. និងបទដ្ឋាននិងគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា
– រៀបចំកម្មវិធីសិក្សាលម្អិតឱ្យស្របតាមលក្ខខណ្ឌនិងបទប្បញ្ញត្តិនៃក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា
– គោរព និងអនុវត្តតាមបទដ្ឋាននិងគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំណត់
លើសកម្មភាពនៃការធានាគុណភាពអប់រំឧត្តមសិក្សា – រៀបចំរបាយការណ៍ប្រចាំឆ្នាំអំពីការងារបណ្តុះបណ្តាលជូនក្រសួងអប់រំ យុវជន និងកីឡា នៅក្រោយ ដំណាច់ឆមាសទី២។

មាត្រា៦..
និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ត្រូវទទួលសញ្ញាបត្រតាមកម្រិតនិងមុខជំនាញដែលបាន សិក្សា។ សញ្ញាបត្រនេះត្រូវផ្តល់ឱ្យដោយ ស.ខ.ក. ផ្អែកលើបញ្ជីឈ្មោះនិស្សិតបញ្ចប់ការសិក្សាជាប់ជាស្ថាពរ ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។

មាត្រា៧..
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៨..
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ឌីជីថលកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។