ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ អញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយ ប្រធានសមាគមមិត្តភាពកម្ពុជាវៀតណាម
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ង្វៀន វ៉ាន ណាម ឧត្តមសេនីយទោ មេបញ្ជាការទីស្នាក់ការកណ្តាលយោធាទីក្រុងហូជីមិញ និងជាប្រធានសមាគមមិត្តភាព កម្ពុជាវៀតណាម ប្រចាំទីក្រុងហូជីមិញ និងជំនួបជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ។