វប្បធម៌សន្ទានា បានធ្វើឱ្យអ្នកដែលមាននិន្នាការនយោបាយផ្សេងគ្នា មកបង្រួបបង្រួម ផ្សះផ្សា រួមជាកម្លាំងស្នូលរបស់សង្គមជាតិ ក្នុងការរក្សាការពារនូវមរតកជាប្រវត្តិសាស្ត្រ
វប្បធម៌សន្ទានា បានធ្វើឱ្យអ្នកដែលមាននិន្នាការនយោបាយផ្សេងគ្នា មកបង្រួបបង្រួម ផ្សះផ្សា រួមជាកម្លាំងស្នូលរបស់សង្គមជាតិ ក្នុងការរក្សាការពារនូវមរតកជាប្រវត្តិសាស្ត្រដែលគណបក្សបានឆ្លងកាត់គ្រប់កាលៈទេសៈក្នុងការរំដោះជាតិមាតុភូមិ ប្រជាជន និងបន្តពូនជ្រំដំណើរនាវាកម្ពុជាលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅកាន់ត្រើយសុភមង្គល។
នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការបក្សក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយផ្សេងៗតាមបណ្តារាជធានី-ខេត្ត។