គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ទីស្តីការគណៈរដ្ឋមន្ត្រី សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ មេត្តាជ្រាបថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ដូចមានឧបសម្ព័ន្ធភ្ជាប់ជូន។